វិធីតុបតែងមុខ

 ការតុបតែងមុខឲ្យមានសោភណ្ឌភាពតាមបែបធម្មជាតិ

ធ្វើ​ម៉េច​អោយ​រោម​ភ្នែក​កាន់​តែ​ទាក់ទាញ? 


សម្រាប់ ​សុភាព​នារី​ជា​ច្រើន​តែង​តែ​ចង់បាន​រោម​ភ្នែក​ដែល​ក្រាស់​ង គួរ​អោយ​ស្រលាញ់​ទាំង​អស់​គ្នា​​ ដូច​នេះ​ក្នុង​ទំព័រ​នេះ សប្បាយ​សូម​ចែក​រំឡែក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន ធ្វើ​​​អោយ​ភ្នែក​ទាំង​គូរ​របស់​អ្នក​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​ និង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ដទៃ.១. ដំបូង​ត្រូវ​មាន​ឧបករណ៍​តែង​ភ្នែក ដូច​ជា ប្រដាប់​ពត់​រោម​ភ្នែក និង​ម៉ាស្ការ៉ា ដែល​មាន​ទាំង​ប្រភេទការពារ​ទឹក(Water Proof) និង​មិន​ការពារ​ទឹក(Smudge Proof) ។

. ការ ​ពត់​រោម​ភ្នែក​គឺ​ធ្វើ​ឡើង​បី ដំណាក់​កាល ដោយ​ពត់​បរិវេណ​គល់ ​កណ្ដាល​និង​កន្ទុយ​ភ្នែក​យ៉ាង​ស្រាល​ដៃ។ តែ​បើ​អ្នក​មាន​រោម​ភ្នែក​ខ្លី ​គួរ​តែ​ពត់​តែ​គល់​និង​កន្ទុយ​ភ្នែក​បាន​ហើយ។
. សម្រាប់ ​ម៉ាស្ការ៉ា​ខ្លះ មិន​អាច​ធ្វើ​អោយ​រោម​ភ្នែក​អ្នក​ ង បាន​ អ្នក​ត្រូវ​បញ្ឈរ​ម៉ាស្ការ៉ា​នោះ ហើយ​ប្រើ​ជក់​ខាង​ចុង​ ពត់​ឡើង​ទៅ​លើ​ឆ្វេង ស្ដាំ​អោយ​គ្រប់​សរសៃ​។
. សម្រាប់ ​រោម​ភ្នែក​ខាង​ក្រោម អាច​ប្រើ​ម៉ាស្ការ៉ា​លាប​ឆ្វេង​ ស្ដាំ រួច​ប្រើ​ច្រាស​បញ្ឈរ ហើយ​ពត់​ម្ដងទៀត ដើម្បី​អោយ​ឃើញ​ក្រាស់​​ង ទាំង​រោម​ភ្នែក​ខាង​លើ និង​ក្រោម។
. ប្រសិន ​បើ​ចង់​អោយ​រោម​ភ្នែក​ក្រាស់​ជាង​មុន​ អ្នក​គួរ​ប្រើ​ម៉ាស្ការ៉ា​ពណ៌​ស ទ្រាប់​មួយ​សារ​សិន ទើប​លា​ប​ដោយ​ម៉ាស្ការ៉ា​ពណ៌​ដែល​ត្រូវ​នឹង​ស្បែក​​អ្នក​មួយ​ជាន់​ទៀត។
. សម្រាប់ ​ស្រ្តី​មាន​ភ្នែក​តូច​ដូច​ជា​កូន​ចៅ​ចិន​ ក៏​ដូច​ជា​អ្នក​ដែល​មាន​ភ្នែក​ខ្មៅ​ក្រិប​នោះ អ្នក​មិន​គួរ​លាប​ម៉ាស្ការ៉ា​ទាំង​លើ ទាំង​ក្រោម​ឡើយ គួរ​តែ​លាប​ត្រឹម​តែ​ចុង​រោម​ភ្នែក​បន្តិច​បន្តួច​បាន​ហើយ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មាន​ភ្នែក​ធំៗ អ្នក​អាច​លាប​ម៉ាស្ការ៉ា​បាន​ទាំង​លើ​និង​​ក្រោម។ ដោយ​ឡែក​ចំពោះ​អ្នក​ដែល​មាន​ភ្នែក​ជិត​គ្នា សូម​ណែ​នាំ​​អោយ​លាប​ម៉ាស្ការ៉ា ត្រង់​កន្ទុយ​ភ្នែក​អោយ​ដិត ទាំង​លើ​និង​ក្រោម ដើម្បី​អោយ​មើល​ទៅ​ឃើញ​ភ្នែក​ឃ្លាត​ពី​គ្នា​វិញ។






http://www.iknow.com.kh/general_knowledge/general_knowledge_category_detail.php?KCid=12&KCSid=23&KDid=3063